{{dataCart.txtYourCart}} ({{dataList.cartItems.length}})
{{dataCart.txtStock}}
{{item.attachment.productDisplayName || item.displayName}}
{{productType(item.attachment.skuSelectOptions)}}
{{filterStock(item.salesStatus, item.stockStatus)}}
x{{item.qty}} {{dataList.symbol}}{{item.originPrice}} {{dataList.symbol}}{{item.nowPrice}}
{{list.displayName}}
{{filterStock(list.salesStatus, list.stockStatus)}}
x{{list.qty}} {{dataList.symbol}}{{list.originPrice}}-{{dataList.symbol}}{{list.nowPrice}}
{{item.evaluateOrder.productName}}
-{{dataList.symbol}}{{item.evaluateOrder.tradeInDiscount}}
Total {{dataList.symbol}}{{dataList.subtotalPrice}}
You are {{dataList.symbol}}{{dataList.freeLimit}} away from free shipping.
{{dataCart.txtYourCart}} (0)
{{dataCart.txtSign}}{{dataCart.txtEmpty1}}
{{dataCart.txtEmpty2}}{{dataCart.txtYourCart}} ({{dataList.cartItems.length}})
{{dataCart.txtStock}}
{{item.attachment.productDisplayName || item.displayName}}
{{productType(item.attachment.skuSelectOptions)}}
{{filterStock(item.salesStatus, item.stockStatus)}}
x{{item.qty}} {{dataList.symbol}}{{item.originPrice}} {{dataList.symbol}}{{item.nowPrice}}
{{list.displayName}}
{{filterStock(list.salesStatus, list.stockStatus)}}
x{{list.qty}} {{dataList.symbol}}{{list.originPrice}}-{{dataList.symbol}}{{list.nowPrice}}
{{item.evaluateOrder.productName}}
-{{dataList.symbol}}{{item.evaluateOrder.tradeInDiscount}}
Total {{dataList.symbol}}{{dataList.subtotalPrice}}
You are {{dataList.symbol}}{{dataList.freeLimit}} away from free shipping.
ចំណុចសំខាន់ៗ | សេចក្ដីសង្ខេប |
តើនរណាជាអ្នកទទួលខុសត្រូវលើការប្រមូល និងការប្រើប្រាស់ទិន្នន័យរបស់អ្នក? | ជាទូទៅ OPPO គឺជាអ្នកទទួលខុសត្រូវលើការប្រមូល និងការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។ ប៉ុន្តែចំពោះវិសាលភាពដែលអ្នកស្ថិតនៅក្នុងអឺរ៉ុប អ្នកគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកគឺ OROPE Germany GmbH។ |
ទិន្នន័យដែលយើងប្រើប្រាស់ | យើងដំណើរការទិន្នន័យអំពីអ្នក ដែលអ្នកផ្ដល់ឱ្យយើងដោយផ្ទាល់ ឬយើងប្រមូល នៅពេលអ្នកប្រើសេវាកម្មរបស់យើង។ យើងក៏អាចនឹងទទួលបានទិន្នន័យផ្ទាល់ខ្លួនអំពីអ្នកពីភាគីទីបីផងដែរ។ |
គោលបំណងដែលយើងប្រើប្រាស់វា | យើងនឹងប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក តែនៅពេលដែលយើងមានមូលដ្ឋានផ្លូវច្បាប់ឱ្យធ្វើបែបនេះប៉ុណ្ណោះដូចជា ប្រតិបត្តិការនៃកិច្ចសន្យា ដើម្បីផ្ដល់សេវាកម្មជូនអ្នក ដើម្បីជាប្រយោជន៍ស្របច្បាប់របស់យើង តាមការយល់ព្រមពីអ្នក ឬដើម្បីអនុវត្តតាមកាតព្វកិច្ចផ្លូវច្បាប់របស់យើង។
យើងក៏នឹងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកផងដែរ នៅពេលអ្នកចូលរួមនៅក្នុងសកម្មភាពផ្សព្វផ្សាយដូចជា ការចាប់រង្វាន់ជាដើម។ |
រយៈពេលដែលយើងរក្សាទុកទិន្នន័យរបស់អ្នក | យើងនឹងមិនរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកយូរជាងពេលដែលយើងត្រូវការវាទេ។ នៅក្នុងករណីភាគច្រើន យើងនឹងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកក្នុងរយៈពេលយូរតាមការចាំបាច់ ដើម្បីប្រើវាសម្រាប់គោលបំណងដែលយើងប្រាប់អ្នក។ ជួនកាល ច្បាប់តម្រូវឱ្យយើងរក្សាទុកវាឱ្យបានកាន់តែយូរ។ |
ទីផ្សារ | យើងអាចនឹងផ្ញើឱ្យអ្នកនូវព័ត៌មានអំពីសេវាកម្ម ឬការផ្ដល់ជូនដែលអ្នកអាចនឹងចាប់អារម្មណ៍។ ប្រសិនបើយើងត្រូវការការយល់ព្រមពីអ្នក ដើម្បីធ្វើបែបនេះ យើងនឹងធ្វើបែបនេះដោយមានការយល់ព្រមពីអ្នកតែប៉ុណ្ណោះ ហើយអ្នកអាចផ្ដាច់ចេញពីការធ្វើទំនាក់ទំនងផ្នែកទីផ្សារបានគ្រប់ពេល។ |
ការចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកជាមួយភាគីទីបី | យើងអាចនឹងចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកជាមួយក្រុមហ៊ុនផ្សេងទៀត ដែលត្រូវបានគ្រប់គ្រងដោយ ឬក្រោមការគ្រប់គ្រងរួមជាមួយយើង ភាគីទីបីដូចជា ក្រុមហ៊ុនផ្ដល់សេវាកម្ម និងដៃគូអាជីវកម្មរបស់យើង ឬនៅពេលដែលយើងតម្រូវឱ្យធ្វើបែបនេះដោយច្បាប់។ យើងនឹងធានាថា ក្រុមហ៊ុនផ្ដល់សេវាកម្ម និងដៃគូអាជីវកម្មរបស់យើងគោរពតាមកាតព្វកិច្ចការពារទិន្នន័យដែលសមស្រប។ |
សុវត្ថិភាព | យើងរក្សាសុវត្ថិភាពទិន្នន័យរបស់អ្នកយ៉ាងតឹងរ៉ឹងជាទីបំផុត។ យើងបានអនុវត្តវិធានការតាមបែបរចនាសម្ព័ន្ធ និងលក្ខណៈបច្ចេកទេសផ្សេងៗ ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។ |
សិទ្ធិរបស់អ្នក | ច្បាប់ការពារទិន្នន័យមួយចំនួនអាចនឹងផ្ដល់សិទ្ធិឱ្យអ្នកពាក់ព័ន្ធនឹងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក រួមទាំងឧទាហរណ៍ សិទ្ធិ៖ • ក្នុងការទទួលបានការជូនដំណឹងពីរបៀបដែលយើងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក • ក្នុងការចូលប្រើទិន្នន័យផ្ទាល់ខ្លួន ដែលយើងមានអំពីអ្នក និងព័ត៌មានអំពីការដំណើរការរបស់វា • ក្នុងការស្នើសុំឱ្យយើងលុប ឬអាប់ដេតទិន្នន័យផ្ទាល់ខ្លួនដែលមិនត្រឹមត្រូវ ឬ • ក្នុងការប្ដឹងតវ៉ាទៅនិយតករដែលពាក់ព័ន្ធ ប្រសិនបើអ្នកគិតថាយើងបានបំពានសិទ្ធិណាមួយរបស់អ្នក។ ប្រសិនបើអ្នកកំពុងរស់នៅក្នុងអឺរ៉ុប អ្នកនឹងមានសិទ្ធិដែលបានបញ្ជាក់បន្ថែម ដែលមាននៅក្នុងសេចក្ដីជូនដំណឹងស្ដីពីឯកជនភាពនេះ។ |
កុមារ | សេវាកម្មរបស់យើងមានគោលបំណងផ្ដោតលើអ្នកប្រើប្រាស់ដែលមានអាយុយ៉ាងតិច 18 ឆ្នាំ។ យើងព្យាយាមមិនប្រមូល និងប្រើប្រាស់ទិន្នន័យរបស់កុមារទេ។ |
ការផ្ទេរលក្ខណៈអន្តរជាតិ | យើងគឺជាក្រុមហ៊ុនអាជីវកម្មសកល ដូច្នេះយើងអាចផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទៅប្រទេសផ្សេងទៀតបាន។ យើងនឹងធានាថា យើងគោរពតាមលក្ខខណ្ឌបកប្រែនៃការរក្សាទុក និងធ្វើការការពារផ្លូវច្បាប់សមស្របនៅនឹងកន្លែងសម្រាប់ការផ្ទេរបែបនេះ។ |
អាប់ដេត | យើងអាចនឹងអាប់ដេតសេចក្ដីជូនដំណឹងស្ដីពីឯកជនភាពនេះម្ដងម្កាល ហើយនឹងជូនដំណឹងដល់អ្នកអំពីការអាប់ដេតឱ្យបានគ្រប់គ្រាន់។ |
ទាក់ទងមកយើង | ប្រសិនបើអ្នកមានសំណួរនានា អ្នកអាចទាក់ទងមកយើងតាមរយៈ https://www.oppo.com/uk/privacy-feedback/ ។ |
ម៉ោងធ្វើការ៖ ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍ ម៉ោង08:30 ព្រឹក
ដល់ម៉ោង 17:30 ល្ងាច (លើកលែងតែថ្ងៃបុណ្យជាតិធំៗ)។
ហៅទៅកាន់ជំនួយការ
1800201873
ម៉ោងធ្វើការ៖ ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍ ម៉ោង08:30 ព្រឹក
ដល់ម៉ោង 17:30 ល្ងាច (លើកលែងតែថ្ងៃបុណ្យជាតិធំៗ)។
មជ្ឈមណ្ឌលសេវាកម្ម